ការរំលឹកឡើងវិញនូវប្រវត្តិរបស់ខ្មែរក្រហម
កំណើតនិងដំណើរការអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា : ដំណាក់ការដ៏សំខាន់
សម្រាប់ព័ត៌មានបន្ថែម សូមបើកមើលគេហទំព័រៈ
ការរំលឹកឡើងវិញនូវប្រវត្តិរបស់ខ្មែរក្រហម
ចលនាពួកកុម្មុយនីស្តបានចាប់កំណើតមានឡើងនៅក្នុងប្រទេសកម្ពុជា ក្នុងឆ្នាំ ១៩៤០ ចេញពីសង្គ្រាមប្រឆាំងនឹងអាណាព្យាបាលបារាំង។ នៅក្នុងឆ្នាំ១៩៥៣ អាណានិគមបារាំងត្រូវបានបញ្ចប់ ហើយឯករាជ្យក៏ត្រូវបានប្រគល់ជូនប្រទេសកម្ពុជាវិញ។ បន្ទាប់មក ប្រទេសកម្ពុជាយកលំនាំតាមចលនាកុម្មុយនីស្តវៀតណាម។
នៅឆ្នាំ ១៩៦៣ ប៉ុល ពត ក្លាយជាប្រធានគណបក្សកុម្មុយនីស្តកម្ពុជា។
នៅឆ្នាំ ១៩៦៤ ព្រះបាទ នរោត្តម សីហនុ បានហៅពួកកុម្មុយនីស្តប្រឆាំងនឹងព្រះអង្គថា «ខ្មែរក្រហម»។
នៅខែ មីនា ឆ្នាំ ១៩៧០ ឧត្តមសេនីយ៍ លន់ នុល បានធ្វើរដ្ឋប្រហារទំលាក់ព្រះអង្គម្ចាស់ សីហនុ ចេញពីអំណាច។ ការទម្លាក់គ្រាប់បែករបស់អាមេរិក និងអំពើពុករលួយដែលកើតមានឡើងកាន់តែខ្លាំងទៅៗ ក្នុងរបបគ្រប់គ្រងរបស់ លន់ នល់ បានធ្វើអោយប្រជាជនភាគច្រើនមានការមិនពេញចិត្ត។ ចំណែកឯ ព្រះបាទ នរោត្តម សីហនុ បានអំពាវនាវអោយជនរួមជាតិទាំងអស់ចូលព្រៃម៉ាគី។ នៅក្នុងសង្គ្រាមស៊ីវិល ចលនាពួកខ្មែរក្រហម ដែលដំបូងឡើយមានតែយុទ្ធជនមួយក្រុមតូចនោះ បានទទួលជោគជ័យយ៉ាងត្រចះត្រចង់ និងបានពង្រឹងកម្លាំងរបស់ខ្លួន។
ថ្ងៃទី ១៧ ខែមេសា ឆ្នាំ១៩៧៥ ពួក «ស្លៀកពាក់ឈុតខ្មៅ» បានចូលកាន់កាប់ទីក្រុងភ្នំពេញ នោះគឺជាការចាប់ផ្តើមនៃរបបកម្ពុជាប្រជាធិបតេយ្យ និងការគ្រប់គ្រងបែបបង្ហូរឈាមរបស់ប៉ុល ពត។ ក្នុងរយៈពេលបីឆ្នាំប្រាំបីខែម្ភៃថ្ងៃ របបម៉ៅនិយម និង ជាតិនិយមជ្រុលមួយនេះ បានសម្លាប់ប្រជាជនអស់ចំនួនប្រមាណជា មួយលានប្រាំពីរសែននាក់ ហើយនឹងបានកាត់ផ្តាច់ទំនាក់ទំនងប្រទេសកម្ពុជា ជាមួយនឹងពិភពលោក។ នេះគឺជាការត្រលប់ទៅកាន់ «ឆ្នាំសូន្យ» ទីក្រុងរហោឋានគ្មានមនុស្សរស់នៅ គ្មានទំនាក់ទំនងគ្រួសារ គ្មានកម្មសិទិ្ធឯកជន ការបំបាត់ចោលលុយកាក់ ការបង្ខិតបង្ខំអោយធ្វើការងារ ការកំទេចចោលអោយអស់បញ្ញាវ័ន និងអ្នកបួស កំចាត់ជនប្រឆាំង ការបង្ខិតបង្ខំអោយធ្វើតាមខ្លួន...។ គោលការណ៍របស់ខ្មែរក្រហមគឺកំចាត់សត្រូវចោលទាំងអស់។
នៅខែ ធ្នូ ឆ្នាំ ១៩៧៨ បន្ទាប់ពីមានជំលោះជាបន្តបន្ទាប់នៅតាមព្រំដែន កងទ័ពវៀត ណាម បានចូលមកកាន់ប្រទេសកម្ពុជា និងបានកាន់កាប់ទីក្រុងភ្នំពេញ នៅថ្ងៃទី ៧ ខែ មករាឆ្នាំ១៩៧៩។ កងទ័ពវៀតណាមស្ថិតនៅក្នុងប្រទេសកម្ពុជាអស់រយៈពេលដប់ឆ្នាំ។
នៅចុងខែ កញ្ញា ឆ្នាំ ១៩៨៩ កងទ័ពវៀតណាមចុងក្រោយបានដកទ័ពចេញពីប្រទេសកម្ពុជាវិញ។
កំណើតនិងដំណើរការអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា : ដំណាក់ការដ៏សំខាន់
ថ្ងៃទី ៣០ មេសា ១៩៩៤
សភាអាមេរិកបានអនុម័តច្បាប់ស្តីពីបទឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ លើប្រជាជនកម្ពុជា ក្នុងគោលបំណងគាំទ្រចំពោះកិច្ចប្រឹងប្រែងកាត់ទោសខ្មែរក្រហម ពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ដែលពួកគេបានប្រព្រឹត្តនៅចន្លោះពីថ្ងៃទី១៧ មេសា ឆ្នាំ១៩៧៥ ដល់ ថ្ងៃទី ៦ មករា ឆ្នាំ ១៩៧៩។
ថ្ងៃទី ៧ កក្កដា ១៩៩៤
តំណាងរាស្រ្តបានអនុម័តច្បាប់ ស្តីអំពីការដាក់ «មេដឹកនាំនៃរបបកម្ពុជាប្រជាធិបតេយ្យ និង កងទ័ពរបស់ពួកគេ» ដែលជាពួកខ្មែរក្រហមអោយនៅ «ក្រៅច្បាប់»។
ថ្ងៃទី ១៥ កញ្ញា ១៩៩៦
អៀង សារី អតីតឧបនាយករដ្ឋមន្ត្រីនៃរបប ប៉ុល ពត ត្រូវបានលើកលែងទោសប្រហារជីវិត ចេញដោយព្រះរាជក្រឹត្យ បន្ទាប់ពីលោកបានធ្វើសមាហរណកម្មចូលរួមក្នុងរដ្ឋាភិបាលថ្មី ជាមួយនឹងបក្សពួករបស់លោកជាច្រើននាក់ទៀត។ លោកត្រូវបានកាត់ទោសប្រហារជីវិតដោយកំបាំងមុខកាលពីឆ្នាំ១៩៧៩ ដោយតុលាការប្រជាជនបដិវត្តន៍ដែលរៀបចំឡើងដោយកងទ័ពវៀតណាម។
ថ្ងៃទី ២១ មិថុនា ១៩៩៧
សម្តេចក្រុមព្រះ នរោត្តម រណឫទិ្ធ និងសម្ដេច ហ៊ុន សែន សហនាយករដ្ឋមន្រ្តី នៃរាជរដ្ឋាភិបាលកម្ពុជា បានស្នើសុំជំនួយពីអង្គការសហប្រជាជាតិ សម្រាប់ការរៀបចំដំណើរការនីតិវិធីជំនុំជម្រះក្តីខ្មែរក្រហម។
ថ្ងៃទី ១៥ មេសា ១៩៩៨
ប៉ុល ពត បានស្លាប់នៅក្នុងជំរុំខ្មែរក្រហម ក្នុងស្រុកអន្លង់វែង នៅមិនឆ្ងាញប៉ុន្នានពីព្រំប្រទល់ប្រទេសថៃ។ នៅទីនោះ ប៉ុល ពត ត្រូវបានចាប់ឃុំខ្លួន បន្ទាប់ពីការបើកសវនាការមួយក្នុងរយៈពេលដ៏ខ្លីដឹកនាំដោយបក្សពួកខ្មែរ ក្រហមមួយក្រុមរបស់គាត់ផ្សេងទៀត។
ថ្ងៃទី ២៥ ធ្នូ ១៩៩៨
នួន ជា បងធំទីពីរនៃរបបខ្មែរក្រហម និងជាអ្នកជឿទៅលើមនោគមវិជ្ជានៃរបបនេះ ហើយនឹង ខៀវ សំផន អតីតប្រធានរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យ បានចូលសារភាពចំពោះរាជរដ្ឋាភិបាលទីក្រុងភ្នំពេញ។ កងកម្លាំងយោធារបស់ ពួកគេក៏បានធ្វើសមាហរណកម្មចូលរួមជាមួយនឹងរដ្ឋាភិបាលផងដែរ។
ថ្ងៃទី ១២ កុម្ភៈ ១៩៩៩
ពួកខ្មែរក្រហមចុងក្រោយបានធ្វើសមាហរណកម្មចូលរួមក្នុងកងយោធពលខេមរភូមិន្ទកម្ពុជា។
ថ្ងៃទី ៦ មីនា ១៩៩៩
តាមុក អតីតមេបញ្ជាការខ្មែរក្រហម ដែលគេហៅថា «អ្នកសម្លាប់» តាមរយៈការប្រព្រឹត្តអំពើដ៏ព្រៃផ្សៅជាច្រើនយ៉ាងរបស់គាត់ ត្រូវបានចាប់ខ្លួនដោយកងទ័ពខ្មែរនៅក្នុងទឹកដីប្រទេសថៃ ហើយត្រូវបានដាក់អោយស្ថិតនៅក្រោមការត្រួតពិនិត្យ ពីបទរំលោភបំពានច្បាប់ឆ្នាំ១៩៩៤ ស្តីពីការដាក់ពួកខ្មែរក្រហមអោយនៅក្រៅច្បាប់។
ថ្ងៃទី ៩ ឧសភា ១៩៩៩
ឌុច អតីតប្រធានមន្ទីរឃុំឃាំង ស២១ ត្រូវបានចាប់ខ្លួន និងឃុំខ្លួននៅក្នុងមន្ទីរឃុំឃាំងយោធា ដោយច្បាប់ឆ្នាំ១៩៩៤ ស្តីពីការដាក់ពួកខ្មែរក្រហមអោយនៅក្រៅច្បាប់។ នៅក្នុងខែឧសភា លោក Thomas Hammarberg តំណាងពិសេសរបស់លោកអគ្គលេខាធិការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិ មនុស្សនៅកម្ពុជា បានពិភាក្សាឈានដល់ការព្រមព្រៀងមួយជាមួយនឹងសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្តីអំពីការបង្កើតតុលាការជំនុំជម្រះជាតិ ដែលមានលក្ខណៈអន្តរជាតិ។
ថ្ងៃទី ២០ សីហា ១៩៩៩
រាជរដ្ឋាភិបាលកម្ពុជា បានបង្កើត « Task Force (ក្រុមការងារសាលាក្តី)»សម្រាប់សហប្រតិបត្តិការជាមួយនឹងអ្នក ជំនាញការផ្នែកច្បាប់បរទេស ទទួលបន្ទុកការងារលើនីតិវិធីកាត់ទោសអតីតមេដឹកនាំខ្មែរក្រហម។ ក្រុមការងារសាលាក្តីនេះបានចាប់ផ្តើម សរសេរសេចក្តីព្រាងច្បាប់មួយ។
ថ្ងៃទី ២២ មិថុនា ២០០១
រាជរដ្ឋាភិបាលកម្ពុជាបានការកែសម្រួលសេចក្តីព្រាងច្បាប់ ដោយលុបបំបាត់ទោសប្រហារជីវិត មកជាការជាប់ពន្ធធានាគារអស់មួយជីវិត។
ថ្ងៃទី ១០ សីហា ២០០១
ច្បាប់ស្តីពីការបង្កើតអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា សម្រាប់កាត់សេចក្តី ឧក្រិដ្ឋកម្មដែលបានប្រព្រឹត្តនៅក្នុងសម័យកម្ពុជាប្រជាធិបតេយ្យ ត្រូវបានប្រកាសអោយប្រើប្រាស់ជាផ្លូវការ ដោយព្រះមហាក្សត្រព្រះបាទ នរោត្តម សីហនុ។
ថ្ងៃទី ១៦ សីហា ២០០១
លោក Kent Wiedemann ឯកអគ្គរដ្ឋទូតអាមេរិក បានប្រកាសថា ទីក្រុង
ភ្នំ ពេញបានសន្យាជាលាយលក្ខណ៍អក្សរថា អៀង សារី អាចនឹងត្រូវជំនុំជម្រះនៅក្នុងសាលាក្តីខ្មែរក្រហម។ លោកបានមានប្រសាសន៍បន្ថែមដោយប្រុងប្រយ័ត្នថា សហរដ្ឋអាមេរិកអាចនឹងលែងឧបត្ថម្ភដល់សាលាក្តីខ្មែរក្រហម ប្រសិនជា អៀង សារី មិនត្រូវបានវិនិច្ឆ័យទោសនោះ។
ថ្ងៃទី១០ តុលា ២០០១
លោក Hans Corell ទីប្រឹក្សាផ្នែកច្បាប់នៃអង្គការសហប្រជាជាតិ បានលើកឡើងពីការព្រួយបារម្ភចំនួន ១១ករណី នៅក្នុងច្បាប់កម្ពុជាស្តីពីការបង្កើតសាលាក្តីខ្មែរក្រហម។ លោកបានសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងនាពេលខាងមុខ រវាងអង្គការសហប្រជាជាតិ និងប្រទេសកម្ពុជា អាចនឹងមានលក្ខណៈប្រសើរជាងច្បាប់កម្ពុជា។
ថ្ងៃទី ៨ កុម្ភៈ ២០០២
អង្គការសហប្រជាជាតិបានសម្រេចចិត្តដកខ្លួនថយពីការចរចាជាមួយនឹងរាជ រដ្ឋាភិបាលកម្ពុជា។
ខែមិថុនា-កក្កដា ២០០២
ប្រទេសជប៉ុនបានជួយសម្របសម្រួល ក្នុងការធ្វើអោយមានការចរចាឡើងវិញ រវាងអង្គការសហប្រជាជាតិ និងរដ្ឋាភិបាលក្រុងភ្នំពេញ។
ថ្ងៃទី ១៣ ដល់ ១៦ មីនា ២០០៣
កិច្ចពិភាក្សាបានចាប់ផ្តើមសាជាថ្មី ដោយការចរចាលើកទី៥ ប្រព្រឹត្តធ្វើឡើងនៅទីក្រុងភ្នំពេញ។
ថ្ងៃទី ៦ មិថុនា ២០០៣
កិច្ចព្រមព្រៀងរវាងអង្គការសហប្រជាជាតិ និងរាជរដ្ឋាភិបាលកម្ពុជា ទាក់ទង ទៅនឹងការកាត់សេចក្តីនៅក្រោមច្បាប់កម្ពុជានូវឧក្រិដ្ឋកម្មដែលបានប្រព្រឹត្តនៅ ក្នុងសម័យកម្ពុជាប្រជាធិបតេយ្យ ត្រូវបានចុះហត្ថលេខា នៅទីក្រុងភ្នំពេញ។
ថ្ងៃទី ១ កក្កដា ២០០៣
អ្នកស្រី ខៀវ ប៉ុណ្ណារី ភរិយាដើមរបស់ ប៉ុល ពត បានទទួលមរណៈភាព។
ថ្ងៃទី ១៩ តុលា ២០០៤
កិច្ចព្រមព្រៀងរវាងអង្គការសហប្រជាជាតិ ជាមួយនឹងរាជរដ្ឋាភិបាលក្រុងភ្នំពេញ ត្រូវបានផ្តល់សច្ចាប័ន នៅក្នុងប្រទេសកម្ពុជា ដោយសម្តេច ជា ស៊ីម ប្រមុខរដ្ឋស្តីទី។ ឧបករណ៍ដែលបានផ្តល់សច្ចាប័ននោះ ត្រូវបានផ្ញើរទៅជូនអង្គការសហប្រជាជាតិ។
ថ្ងៃទី ២៧ តុលា ២០០៤
ច្បាប់វិសោធនកម្មទាក់ទងនឹងសាលាក្តីខ្មែរក្រហម ត្រូវបានប្រកាសអោយប្រើប្រាស់ជាផ្លូវការ ដោយសម្ដេច ជា ស៊ីម ប្រមុខរដ្ឋស្តីទី។
ថ្ងៃទី ៩ កុម្ភៈ ២០០៦
លោក សៀន វិសុទ្ធ ប្រធានការិយាល័យរដ្ឋបាលនៃសាលាក្តីខ្មែរក្រហម និងលោកស្រី មីសែល ឡី ជាអនុប្រធាន បានបើកសន្និសីទកាសែតជាលើកដំបូង។
ថ្ងៃទី ៤ ឧសភា ២០០៦
ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមបានជ្រើសរើសចៅក្រមកម្ពុជាចំនួន ១៧រូប និង ចៅក្រមអន្តរជាតិចំនួន១២រូប សម្រាប់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា។
ថ្ងៃទី ៣ កក្កដា ២០០៦
ចៅក្រមកម្ពុជា និងចៅក្រមអន្តរជាតិបានស្បថចូលកាន់តំណែង ដែលរៀបចំធ្វើឡើងនៅក្នុងព្រះបរមរាជវាំង។
ថ្ងៃទី ២១ កក្កដា ២០០៦
តាម៉ុក ដែលបានត្រូវឃុំខ្លួនជាបណ្តោះអាសន្នតាំងពីខែ មីនា ឆ្នាំ១៩៩៩ មកនោះ បានទទួលមរណភាពក្នុងអាយុ៨១ឆ្នាំ។
ថ្ងៃទី ៧ ធ្នូ ២០០៦
សាលាក្តីខ្មែរក្រហមបានទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះនៅក្នុងរបបខ្មែរក្រហម។
ថ្ងៃទី ១២ មិថុនា ២០០៧
បន្ទាប់ពីមានកិច្ចចរចារយៈពេលមួយឆ្នំាមក ចៅក្រមនៃសាលាក្តីខ្មែរក្រហម បានឯកភាពសម្រេចលើសេចក្តីព្រាងច្បាប់ចុងក្រោយនៃវិធានផ្ទៃក្នុងរបស់ តុលាការ។
ថ្ងៃទី ១៨ កក្កដា ២០០៧
សហព្រះរាជអាជ្ញានៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាបានបញ្ជូនដីកា សន្និដា្ឋនបញ្ជូនរឿងអោយស៊ើបសួរលើកដំបូងទៅអោយសហចៅក្រមស៊ើបអង្កេត។ សហព្រះរាជអាជ្ញា បានបង្ហាញពីអត្តសញ្ញាណរបស់ «ជនសង្ស័យចំនួនប្រាំរូបដែលបានប្រព្រឹត្តបទល្មើស ជួយគាំទ្រ ជួយជំរុញបន្ថែម រឺ ក៏ជនដែលមានតួនាទីខ្ពស់» នៃបទឧក្រិដ្ឋកម្មដ៏ធ្ងន់ធ្ងរនៅក្នុងសម័យកម្ពុជាប្រជាធិបតេយ្យ។
ថ្ងៃទី ៣១ កក្កដា ២០០៧
ឌុច អតីតប្រធានគុក ស២១ ត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ។
ថ្ងៃទី ១៩ កញ្ញា ២០០៧
នួន ជា ត្រូវបានចាប់ខ្លួននៅនឹងផ្ទះរបស់គាត់ នៅទីក្រុងប៉ៃលិន ហើយត្រូវបានសាលាក្តីខ្មែរក្រហមចោទប្រកាន់ម្តង ពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងសង្រ្គាម និងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ។
ថ្ងៃទី ១២ វិចិ្ឆកា ២០០៧
អៀង សារី អតីតរដ្ឋមន្រ្តីក្រសួងការបរទេស នាសម័យ ប៉ុល ពត និងភរិយារបស់លោក អ្នកស្រី អៀង ធីរិទិ្ធ អតីតរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ត្រូវបានចាប់ខ្លួននៅក្នុងគេហដ្ឋានរបស់ពួកគាត់ នាទីក្រុងភ្នំពេញ។ ក្រោយមក អៀង សារី ត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងឧក្រិដ្ឋកម្មប្រឆាំងនឹងសង្រ្គាម ខណៈពេលដែលភរិយារបស់លោក ត្រូវបានចោទប្រកាន់ពីបទប្រឆាំងនឹងមនុស្សជាតិ។
ថ្ងៃទី ១៩ វិចិ្ឆកា ២០០៧
ខៀវ សំផន អតីតប្រធានរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យ ត្រូវបានចាប់ខ្លួន និងចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ។
ថ្ងៃទី ២០ និង ២១ វិចិ្ឆកា ២០០៧
សវនាការជាសាធារណៈលើកដំបូងនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ដើម្បីជំនុំជម្រះលើបណ្តឹងឧទ្ធរណ៍របស់មេធាវីរបស់ឌុច ប្រឆាំងនឹងដីកាឃុំខ្លួនជាបណ្តោះអាសន្ន ត្រូវបានបើកឡើង។
ថ្ងៃទី ៣ ធ្នូ ២០០៧
អង្គបុរេជំនុំជម្រះបានបដិសេធចោទបណ្តឹងឧទ្ធរណ៍របស់មេធាវីរបស់ឌុច និងបានបិទផ្លូវតវ៉ាបណ្តឹងឧទ្ធរណ៍បន្តទៀត ហើយក្រោយមកអតីតប្រធាន មន្ទីរ ស២១ រូបនេះត្រូវបានបញ្ជូនមកកាន់កន្លែងឃុំខ្លួនវិញ។
កាលប្បវត្តិនេះត្រូវបានរៀបចំសម្រេចជាស្ថាពរទៅបាន តាមរយៈពេលកាលប្បវត្តិដ៏ក្បោះក្បាយនៃគេហទំព័ររបស់ស៊ីតអាំងទែរណែត Cambodia Tribunal Monitor
និងស៊ីតអាំងទែរណែតរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយនឹងចុងក្រោយ ស៊ីតអាំងទែរណែតនៃសាលាក្តីខ្មែរក្រហម។
សម្រាប់ព័ត៌មានបន្ថែម សូមបើកមើលគេហទំព័រ:
www.eccc.gov.kh
នេះគឺស៊ីតអាំងទែរណែតជាផ្លូវការនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា។ គោលបំណងចំបងរបស់ស៊ីតនេះ គឺដើម្បីបង្ហាញរាល់បញ្ជីឯកសារជាផ្លូវការដែលបានបោះពុម្ភផ្សាយ និងកាលប្បវត្តិនៃព្រឹត្តិការណ៍សំខាន់ៗនៃដំណើរការរបស់តុលាការ ជូនសាធារណជនអោយបានជ្រាប។ ស៊ីតនេះប្រើប្រាស់ភាសាអង់គ្លេស ខ្មែរ និងបារំាង ជាផ្លូវការ ប៉ុន្តែ ឯកសារសំខាន់ៗមួយចំនួនធំជាភាសាអង់គ្លេសតែប៉ុណ្ណោះ។
www.cambodiatribunal.org
ដូចដែលស៊ីតនេះបានសរសេរនៅក្នុងទំព័រដើមស្រាប់រួចទៅហើយថា ស៊ីតCambodia Tribunal Monitor «គឺជាប្រភពឯកសារដំបូង សម្រាប់ព្រឹត្តិការណ៍ថ្មីៗ ព័ត៌មាន និង ការធ្វើអត្ថaធិប្បាយរបស់អ្នកជំនាញការ អំពីអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា»។ ស៊ីតអាំងទែរណែតដ៏ល្អឥតខ្ចោះនេះដែលអាចនឹងជាឯកសារយោងមួយ សម្រាប់ដំណាក់កាលពេលសវនាការ ត្រូវបានគាំទ្រ ដោយស្ថាប័នបណ្ឌិតសភា សកលវិទ្យាល័យ រឺអង្គការមនុស្សធម៌នានា ដែលមានបំណងចង់អោយសាធារណជនបានយល់ដឹងពីតុលាការនេះ។ស៊ីតនេះក៏ផ្តល់អោយ អ្នកជំនាញការធ្វើអត្ថាធិប្បាយ CMuvijដំណើរការនីតិវិធីតុលាការផងដែរ។ ស៊ីតបានប្រកាសថា រូបភាពវីដេអូដែលនឹងត្រូវបានផ្សព្វផ្សាយ បន្ទាប់ពីការបញ្ចប់សម័យប្រជុំរបស់តុលាការ នឹងជួយលំអរស៊ីតនេះអោយមាន លក្ខណៈកាន់តែប្រសើរឡើង។ ស៊ីតជាភាសាអង់គ្លេស ដោយមានការបកប្រែជាភាសាបារាំងខ្លះៗ។
www.dccam.org
ស៊ីតអាំងទែរណែតជាផ្លូវការរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា បានបង្កើតឡើងនៅឆ្នាំ១៩៩៥ តាមរយៈកម្មវិធីសិក្សាពីបទប្រល័យពូជសាសន័នៃសាកលវិទ្យាល័យអាមេរិក Yale ហើយបានប្រមូលផ្តុំជិតមួយលានឯកសារទាក់ទងទៅនឹងរបបកម្ពុជាប្រជាធិបតេយ្យ ក្រោមការគ្រប់គ្រងរបស់លោក ឆាំង យុ។ ចំណងជើងមុខ « Khmer rouge tribunal-related materials» បានផ្តល់នូវព័ត៌មាន និងការវិភាគដ៏គួរអោយចាប់អារម្មណ៍។ ស៊ីតជាភាសាខ្មែរ និង អង់គ្លេស។
www.trial-ch.org
«Trial»គឺជាសមាគមផ្នែកច្បាប់របស់ប្រទេសស្វីសដែលត្រូវបានបង្កើតឡើងនៅ ឆ្នាំ២០០២។ គោលបំណងរបស់សមាគមនេះ ត្រូវបានបញ្ជាក់នៅក្នុងឈ្មោះសមាគមផ្ទាល់ ដែលជាអក្សរកាត់ ហើយមានពាក្យពេញថា «Track impunity always»។ សមាគមនេះ គឺជាសំលេងសង្គមស៊ីវិលមួយត្រូវបានផ្សព្វផ្សាយនៅក្នុងពិភពលោក ដើម្បីទាមទារនូវការកាត់ទោសជាលក្ខណៈអន្តរជាតិ ទៅលើបទឧក្រិដ្ឋកម្មដ៏ធ្ងន់ធ្ងរ។ «Trial នឹងធ្វើការប្តឹងទៅកាន់តុលាការ និងការពារផលប្រយោជន៍របស់ជនរងគ្រោះពីបទល្មើសណាមួយដែលបានកើតឡើង នៅចំពោះមុខតុលាការស្វីស និងចំពោះមុខតុលាការព្រហ្មទណ្ឌអន្តរជាតិ» ដោយពឹងផ្អែកជាពិសេសលើបណ្តាញមេធាវី។ ស៊ីតរបស់សមាគម ផ្តល់នូវព័ត៌ មានសំយោគជាប្រចាំថ្ងៃពីព្រឹត្តិការណ៍បច្ចុប្បន្នភាព នៃច្បាប់ព្រហ្មទណ្ឌអន្តរជាតិ ជាមួយនឹងប្រតិកម្មប្រកបដោយប្រសិទ្ធភាព ព្រមទាំងឯកសាររបស់ជនជាប់ចោទ រឺ ជនត្រូវបានគេចោទប្រកាន់ ដោយតុលាការអន្តរជាតិមួយ (ដូចជាអតីតមេដឹកនាំខ្មែរក្រហមដែលត្រូវជាប់ឃុំខ្លួន)។ ប៉ុន្តែ តុលាការអន្តរជាតិនេះ ក៏មានកំហុសឆ្គង និង ភាពមិនប្រាកដខ្លះៗផងដែរ។ ស៊ីតក៏ថែមទាំងបានបង្ហាញនូវរចនាសម្ព័ន្ធយុត្តិធម៌ អន្តរជាតិនាពេលបច្ចុប្បន្ននេះផងដែរ។ ស៊ីតនេះមានបីភាសា គឺ ភាសាអង់គ្លេស បារាំង និងអាល្លឺមង់។«Trial»គឺជាសមាគមផ្នែកច្បាប់របស់ប្រទេសស្វីសដែលត្រូវ បានបង្កើតឡើងនៅ ឆ្នាំ២០០២។ គោលបំណងរបស់សមាគមនេះ ត្រូវបានបញ្ជាក់នៅក្នុងឈ្មោះសមាគមផ្ទាល់ ដែលជាអក្សរកាត់ ហើយមានពាក្យពេញថា «Track impunity always»។ សមាគមនេះ គឺជាសំលេងសង្គមស៊ីវិលមួយត្រូវបានផ្សព្វផ្សាយនៅក្នុងពិភពលោក ដើម្បីទាមទារនូវការកាត់ទោសជាលក្ខណៈអន្តរជាតិ ទៅលើបទឧក្រិដ្ឋកម្មដ៏ធ្ងន់ធ្ងរ។ «Trial នឹងធ្វើការប្តឹងទៅកាន់តុលាការ និងការពារផលប្រយោជន៍របស់ជនរងគ្រោះពីបទល្មើសណាមួយដែលបានកើតឡើង នៅចំពោះមុខតុលាការស្វីស និងចំពោះមុខតុលាការព្រហ្មទណ្ឌអន្តរជាតិ» ដោយពឹងផ្អែកជាពិសេសលើបណ្តាញមេធាវី។ ស៊ីតរបស់សមាគម ផ្តល់នូវព័ត៌ មានសំយោគជាប្រចាំថ្ងៃពីព្រឹត្តិការណ៍ បច្ចុប្បន្នភាពនៃច្បាប់ព្រហ្មទណ្ឌអន្តរជាតិ ជាមួយនឹងប្រតិកម្មប្រកបដោយប្រសិទ្ធភាព ព្រមទាំងឯកសាររបស់ជនជាប់ចោទ រឺ ជនត្រូវបានគេចោទប្រកាន់ ដោយតុលាការអន្តរជាតិមួយ (ដូចជាអតីតមេដឹកនាំខ្មែរក្រហមដែលត្រូវជាប់ឃុំខ្លួន)។ ប៉ុន្តែ តុលាការអន្តរជាតិនេះ ក៏មានកំហុសឆ្គង និង ភាពមិនប្រាកដខ្លះៗផងដែរ។ ស៊ីតក៏ថែមទាំងបានបង្ហាញនូវរចនាសម្ព័ន្ធយុត្តិធម៌ អន្តរជាតិនាពេលបច្ចុប្បន្ននេះផងដែរ។ ស៊ីតនេះមានបីភាសា គឺ ភាសាអង់គ្លេស បារាំង និងអាល្លឺមង់។
www.vannnath.com
ស៊ីតអាំងទែរណែត និងចំណងជើងរបស់វិចិត្រករ វ៉ាន់ ណាត អតីតអ្នកទោសនៃមន្ទីរឃុំឃាំងស២១ ដែលគាត់អាចនៅមានជីវិតរស់រាន្តបានដោយសារតែផ្ទាំងគំនូររបស់គាត់នៅសម័យនោះ ជាពិសេសរូបគំនូររបស់ ប៉ុល ពត ដែលគាត់បានគូរតាមការបង្គាប់បញ្ជាពីសំណាក់ពួកពេជ្ឈឃាត។ ក្រោយពេលរបបខ្មែរក្រហមបានដួលរលំ គាត់បានគូររូបគំនូរជាច្រើន ដោយរៀបរាប់ពីដំណើររឿងប្រចាំថ្ងៃក្នុងមន្ទីរសួរចម្លើយ ដែលបច្ចុប្បន្នបានប្រែក្លាយទៅជាសារមន្ទីរប្រល័យពូជសាសន៍ (សារមន្ទីរទួលស្លែង) ហើយផ្ទាំងគំនូរទាំងនេះត្រូវបានដាក់តាំងនៅតាមជញ្ជាំងសារមន្ទីរ។ ស៊ីតជាភាសាអង់គ្លេស។
www.khmersrouges.blogspot.com
«របបខ្មែរក្រហមដ៏សែនជូរចត់» គឺជាឈ្មោះខ្សែភាយន្តឯកសារដែលរៀបចំឡើងដោយលោក Bruno Carette និងលោកសៀន មេត្តា ដែលបានធ្វើការអង្កេតនៅក្នុងជួរពួកខ្មែរក្រហម។ ភាពយន្តឯកសារនៅក្នុងស៊ីតនេះផ្តល់ជូននូវអត្ថបទ ដកស្រង់ខ្លីៗទាក់ទងនឹងភស្តុតាងដែលប្រមូលបាន ជាពិសេសអត្ថបទទាក់ទងនឹង នួន ជា បងធំទីពីរ និង ខៀវ សំផន អតីតប្រធានរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យ។ ស៊ីតជាភាសាបារាំង និងអង់គ្លេស។
www.cybercambodia.com/dachs
គឺបណ្ណាសារបែបបច្ចេកវិទ្យាទំនើបរបស់អ្នករស់រាន្តមានជីវិតពីរបបប្រល័យពូជ សាសន៍កម្ពុជាៈ សក្ខីភាពរបស់អ្នករស់រាន្តមានជីវិត និងជាពិសេស រូបថតសខ្មៅជាច្រើនទាក់ទង នឹងការចូលកាន់កាប់ទីក្រុងភ្នំពេញរបស់ពួកខ្មែរក្រហម នៅថ្ងៃទី១៧ មេសា ១៩៧៥ ដែលជាពេលវេលាសម្រេចនូវជោគវាសនាអាក្រក់របស់ប្រទេសជាតិ។
(ចំណងជើងមុខ «វាលពិឃាតនៃប្រទេសកម្ពុជា»។ ស៊ីតជាភាសាអង់គ្លេស។
www.genocidewatch.org
នៅក្នុងឆ្នាំ១៩៨២ ស៊ីតអាំងទែរណែត «ការឃ្លាំមើលរបបប្រល័យពូជសាសន៍ៈ យុទ្ធនាការអន្តរជាតិដើម្បីបញ្ចប់អំពើប្រល័យពូជសាសន៍ (Genocide Watch: the international campaign to end genocide)» បានបង្កើតគម្រោងមួយស្តីអំពីអំពើប្រល័យពូជសាសន៍នៅកម្ពុជា ក្នុងគោលបំណងចង់អោយ អតីតមេដឹកនាំខ្មែរក្រហមត្រូវបាននាំខ្លួនទៅកាន់ការជំនុំជម្រះនៅ ក្នុងតុលាការ។ ស៊ីតអាំងទែរណែតនេះបានបង្ហាញនូវតារាងសង្ខេបនៃអំពើប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មផ្សេងៗទៀតជាច្រើនដែលកើតមានឡើងនៅលើពិភពលោក ចាប់ពីឆ្នាំ១៩៤៥មក។ ស៊ីតនេះ ក៏បានលើកឡើងនូវនិយមន័យនៃពាក្យ អំពើប្រល័យពូជសាសន៍ ដែលបានបញ្ជាក់យ៉ាងក្បោះក្បាយអំពី ចរិកលក្ខណៈ នៃអំពើនោះ («ដំណាក់កាលទាំងប្រាំបីនៃរបបប្រល័យពូជសាសន៍ the 8 stages of genocide») អំពីការបែកចែកមនុស្សមួយក្រុមទៅតាមភាពអមនុស្សរបស់ពួកគេ។ ស៊ីតជាភាសាអង់គ្លេស។
www.justicetribune.com
ជាព័ត៌មានឯករាជ្យលើកដំបូងនៅលើបណ្តាញអាំងទែរណែត ស្តីអំពីប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌអន្តរជាតិ តុលាការព្រហ្មទណ្ឌអន្តរជាតិ។ ជាស៊ីតដែលចេញផ្សាយអត្ថបទ និងកិច្ចសំភាសន៍ជាភាសាអង់គ្លេស និងភាសាបារាំង ចំនួនពីរលើកក្នុងមួយខែ។ អ្នកយកព័ត៌មានបួនរូបចេញមកពីទស្សនាវដ្តី Diplomatie Judiciaire មានគំនិតផ្តួចផ្តើមបង្កើតស៊ីតអាំងទែរណែតនេះឡើងនៅខែមីនាឆ្នាំ២០០៤។ ទស្សនាវដ្តី Diplomatie Judiciaire នេះត្រូវបានបោះពុម្ភផ្សាយដោយសមាគម Réseau Intermedia រហូតដល់ឆ្នាំ២០០៣ ហើយក្នុងរយៈពេល៧ឆ្នាំនេះ សមាគមបានប្រមែប្រមូលនូវរឿងរាវទាក់ទងនឹងតុលាការ និងនីតិវិធីតុលាការ។ គឺជាព័ត៌មានប្រកបដោយវិជ្ជាជីវៈ ដែលតម្រូវអោយមានការបង់ប្រាក់ដើម្បីអានអត្ថបទព័ត៌មានបាន។
ការវិភាគ
- “នៅពេលសង្រ្គាមបានបញ្ចប់ កម្ពុជា និងបដិវត្តិន៍ខ្មែរក្រហម ឆ្នាំ១៩៨៦” និពន្ធដោយប៊ែកឃែ អេលីហ្សាប៊ែត បោះពុម្ពដោយរោងពុម្ព Affairs មាន៦០៦ទំព័រ ជាភាសាអង់គ្លេស។
- “បងធំទីមួយ” និពន្ធដោយដាវីដ ឆាន់ល្ល័រ បោះពុម្ពឆ្នាំ១៩៩៣ដោយរោងពុម្ព Plon មាន៣៧៤ទំព័រ ជាភាសាបារាំង។
- “សម្លេងមកពីមន្ទីរសរ២១” និពន្ធដោយដាវីដឆាន់ល្ល័រ បោះពុម្ពឆ្នាំ១៩៩៩ ដោយរោងពុម្ព Silkworm Books នៅឈៀងម៉ៃ មាន២៣៨ទំព័រ ជាភាសាអង់គ្លេស។
- “ប្រល័យពូជសាសន៍នៅកម្ពុជា” និពន្ធដោយ ដឺ ណៃក៍ហូវ៉ត និង ខ្វិកលី ចន (De Nike Howard / Quigley John)បោះពុម្ពឆ្នាំ២០០០ ដោយសាកលវិទ្យាល័យ Pennsylvania មាន៥៣៦ទំព័រ ជាភាសាអង់គ្លេស។
- បន្ទាប់ពីរឿង “វាលពិឃាដ” អ្នកនិពន្ធអេតឈឺសុន ក្រេក (Etcheson Craig) បាននិពន្ធរឿង “មេរៀននៃរបបប្រល័យពូជសាសន៍” បោះពុម្ពដោយរោងពុម្ព Praeger ឆ្នាំ២០០៥ មាន២៧២ទំព័រ ជាភាសាអង់គ្លេស។
- រឿង “នៅអោយឆ្ងាយពីរបបប្រល័យពូជសាសន៍?” និពន្ធដោយហ្វាស្រ៊ុប ធម និងហ្សាវី ហេឡែន (Fawthrop Tom / Jarvis Helen) បោះពុម្ពឆ្នាំ២០០៤ ដោយរោងពុម្ព Pluto Press ជាភាសាអង់គ្លេស។
- រឿង “បេក្ខជន៧រូបដែលត្រូវកាត់ទោសពីបទឧក្រិដ្ឋសម័យខ្មែរក្រហម” និពន្ធដោយហេដឺ ស្ទេវិន (Heder Stephen) បោះពុម្ពដោយមជ្ឈមណ្ឌលឯកសារកម្ពុជា ឆ្នាំ២០០៤ មាន១៥៣ទំព័រ ជាភាសាអង់គ្លេស។
- រឿង “ប៉ុល ពត ចូលកាន់កាប់អំណាចដោយវិធីណា-ប្រវត្តិកុម្មុយនីស្តនៅកម្ពុជា១៩៣០-១៩៧៥” និពន្ធដោយគាកមែន ប៊ែន (Kiernan Ben) បោះពុម្ពឆ្នាំ១៩៨៥ ដោយរោងពុម្ព Verso Londres ជាភាសាអង់គ្លេស។
- សៀវភៅរឿង “ប្រល័យពូជសាសន៍នៅកម្ពុជា១៩៧៥-១៩៧៩, ពូជសាសន៍ មនោគមន៍វិជ្ជា និងអំណាច” និពន្ធដោយ គាកមែន ប៊ែន បោះពុម្ពដោយរោងពុម្ព Gallimard ឆ្នាំ១៩៩៨ ជាភាសាបារាំង។
- រឿង “កូនសៀវភៅក្រហមរបស់ប៉ុល ពត” និពន្ធដោយហង់រី ឡឺកា (Locard Henri) បោះពុម្ពនៅឆ្នាំ១៩៩៣ ដោយរោងពុម្ព L’Harmattan មាន២៦៥ទំព័រ ជាភាសាបារាំង។
- រឿង “សេចក្តីឈឺចាប់របស់ជនជាតិខ្មែរ” និពន្ធដោយម៉ាកតាំង ម៉ារី អាលិចហ្សង់ដ្រីន បោះពុម្ពដោយរោងពុម្ព Hachette ឆ្នាំ១៩៨៩ មាន៣០៤ទំព័រ ជាភាសាបារាំង។
- រឿង “ម៉ាស៊ីនខ្មែរក្រហម រឺមន្ទីរសន្តិសុខ ស២១” និពន្ធដោយ រិទ្ធី ប៉ាញ និងសូម៉ុង គ្រីស្ទីន បោះពុម្ពដោយរោងពុម្ព Flammarion ឆ្នាំ២០០៣ មាន៣០៧ទំព័រ ជាភាសាបារាំង។
- “កម្ពុជាឆ្នាំសូន្យ” និពន្ធដោយហ្រ្វង់ស័រ ប៉ុងសូដ៍ បោះពុម្ពឆ្នាំ១៩៩៨ ដោយរោងពុម្ពកៃឡាស ជាភាសាបារាំង មាន២៣៥ទំព័រ។
- “សោកនាដកម្មគ្មានសារសំខាន់” និពន្ធដោយសក្រូស វីលៀម (Shawcross William) បោះពុម្ពឆ្នាំ១៩៧៩ ដោយរោងពុម្ព Balland នៅប៉ារីស មាន៤៣៨ទំព័រ ជាភាសាបារាំង។
- “ប៉ុល ពត: ការវិភាគលើសុបិនអាក្រក់” និពន្ធដោយសត ហ្វីលីប (Short Philip) បោះពុម្ពដោយរោងពុម្ព Henry Holt and Co ឆ្នាំ២០០៥ មាន៥៦០ទំព័រ ជាភាសាអង់គ្លេស។
- “កម្ពុជា១៩៧៥-១៩៨២” និពន្ធដោយវីកគឺរី មីខាអែល Vickery Michael) បោះពុម្ពឆ្នាំ១៩៩៩ ដោយរោងពុម្ពSilkworm Books នៅទីក្រុងបាងកក មាន៣៦៩ទំព័រ ជាភាសាអង់គ្លេស។
កម្រងសៀវភៅឯកសារទូទៅ
- “កូនសោរនៃកម្ពុជា” និពន្ធដោយចនណា រ៉ាអ៊ូល ឆ្នាំ១៩៩៥ បោះពុម្ពដោយរោងពុម្ព Maisonneuve & Larose ។
- “វចនានុក្រមខ្មែរក្រហម” និពន្ធដោយកាន សូឡូម៉ុង បោះពុម្ពដោយវិទ្យាស្ថាន Irasec ឆ្នាំ២០០៧ មាន៤៦១ទំព័រ ជាភាសាបារាំង។
សក្ខីភាព
- « ទំនប់ស្រ្តីម៉េម៉ាយ » និពន្ធដោយអាហ្វុងសូ ដឺនីស ឆ្នាំ២០០៥ បោះពុម្ពដោយរោងពុម្ព Presses de la Renaissance មាន២៦០ទំព័រ ជាភាសាបារាំង។
- “ទ្វារធំ” និពន្ធដោយហ្រ្វង់ស័រ ប៊ីហ្សូ ឆ្នាំ២០០០ បោះពុម្ពដោយរោងពុម្ព Table ronde មាន៣៩៧ទំព័រ ជាភាសាបារាំង។
- “Une Odyssée cambodgienne » និពន្ធដោយហាំង ង៉ោ បោះពុម្ពដោយរោងពុម្ព Presses Pocket ឆ្នាំ១៩៨៩ មាន៣៨៧ទំព័រ ជាភាសាបារាំង។
- « អ្នកទោសអង្គការ » និពន្ធដោយមឿង សុន និងហង់រី ឡឺកា ឆ្នាំ១៩៩៣ បោះពុម្ពដោយរោងពុម្ព Fayard មាន៣៨៥ទំព័រ ជាភាសាបារាំង។
- « The Fall of Phnom Penh – 17 April 1975” និពន្ធដោយនឺវឺ រ៉ូឡង់ ឆ្នាំ២០០៧ បោះពុម្ពដោយរោងពុម្ព Asia Horizons Books នៅទីក្រុងបាងកក មាន១២៤ទំព័រ ជាភាសាអង់គ្លេស។
- “អ្នកទោសខ្មែរក្រហម” ព្រះរាជនិពន្ធសម្តេចនរោត្តម សីហនុ បោះពុម្ពដោយរោងពុម្ព Hachette នាទីក្រុងប៉ារីស ឆ្នាំ១៩៨៦ មាន៤៣៣ទំព័រ ជាភាសាបារាំង។
- “ជើងមេឃដាច់ស្រយ៉ាល : ៥ឆ្នាំក្នុងរបបខ្មែរក្រហម” និពន្ធដោយរ៉ូឡង់ ពេច ឆ្នាំ១៩៨៤ បោះពុម្ពដោយរោងពុម្ព Barrault មាន២១០ទំព័រ ជាភាសាបារំង។
- “មនោគមន៍វិជ្ជាមហាឃាតករ” និពន្ធដោយពិន យ៉ាថៃ បោះពុម្ពឆ្នាំ១៩៨៩ ដោយរោងពុម្ព Complexe នៅទីក្រុងប្រ៊ុចសែល មាន៤១២ទំព័រ ជាភាសាបារាំង។
- “ជីវពណ៌នាពីអ្នកទោសខ្មែរក្រហមម្នាក់ រឺមួយឆ្នាំនៅមន្ទីរស២១” និពន្ធដោយវ៉ាន់ ណាត បោះពុម្ពដោយរោងពុម្ព White Lotus នៅទីក្រុងបាងកក ឆ្នាំ១៩៩៨ ជាភាសាអង់គ្លេស។
សៀវភៅរឿងប្រកបដោយរូបភាព
- “Lendemains de cendres- Cambodge 1979-1993» និពន្ធដោយសេរ៉ា បោះពុម្ពឆ្នាំ២០០៧ ដោយរោងពុម្ព Delcourt មាន១១២ទំព័រ ជាភាសាបារាំង។
- ចំពោះការពណ៌នាត្រួសៗពីសៀវភៅមួយចំនួន សូមស្រាវជ្រាវតាមអាំងទែរណែត Cambodiana របស់បណ្ណាល័យជាតិ “កាតាឡូកដែលរៀបរាប់ពីស្នាដៃសរសេរពីប្រទេសកម្ពុជា ទាំងសម័យបុរាណ ទាំងសម័យទំនើប ជាភាសាបារាំង រឺភាសាផ្សេងទៀត”។
ស្នាដៃដែលបោះពុម្ពអតីតខ្មែរក្រហម
- « ប្រវត្តិសាស្រ្តថ្មី និងគោលជំហររបស់ខ្ញុំ » និពន្ធដោយខៀវ សំផន បោះពុម្ពដោយរោងពុម្ពពុយគា ឆ្នាំ២០០៤ មាន១៨៣ទំព័រ ជាភាសាខ្មែរ។
- « សេដ្ឋកិច្ចនៅកម្ពុជា និងបញ្ហាឧស្សាហកម្ម » និក្ខេបបទថ្នាក់បណ្ឌិតផ្នែកវិទ្យាសាស្រ្តសេដ្ឋកិច្ច របស់ខៀវ សំផន ឆ្នាំ១៩៥៩ នៅទីក្រុងប៉ារីស មាន២០៧ទំព័រ។
ភាពយន្ត
- « មន្ទីរស២១ រឺម៉ាស៊ីនខ្មែរក្រហម » ផលិតករប៉ាន រិទ្ធី ឆ្នាំ២០០២ ផលិតនៅប្រទេសបារាំង រយៈពេល១០១នាទី។ រឿងនេះមានបង្ហាញតាមស៊ីតអាំងទែរណែត និយាយជាភាសាបារាំង ។
- « បូផាណា សោកនាដកម្មនៅកម្ពុជា » ផលិតករ ប៉ាន រិទ្ធី ឆ្នាំ១៩៩៦ ផលិតនៅប្រទេសបារាំង រយៈពេល៦០នាទី។
រឿងនេះមានបង្ហាញតាមស៊ីតអាំងទែរណែត និយាយជាភាសាបារាំង ។
- « ជំរុំសាយធូ ឆ្ពោះទៅកាន់ព្រំប្រទល់ » ផលិតករប៉ាន រិទ្ធី ឆ្នាំ១៩៨៩ ផលិតនៅប្រទេសបារាំង រយៈពេល៩០នាទី។
រឿងនេះមានបង្ហាញតាមស៊ីតអាំងទែរណែត និយាយជាភាសាបារាំង
- « វាលពិឃាត » ផលិតករ Joffé Roland ផលិតនៅចក្រភពអង់គ្លេស? ឆ្នាំ១៩៨៤ រយៈពេល១៣៨នាទី។
No comments:
Post a Comment