Friday, August 29, 2008

ការសោយសុខខាងផ្លូវភេទរបស់ស្រ្តីមានទាក់ទងដល់ហ្សែន

  • សូមជំរាបសូរអ្នកទាំងអស់គ្នា!!
ថ្ងៃនេះខ្ញុំមានរឿងមួយមកផ្ញើអ្នកទាំងគ្នាអានលេងដើម្បីដំនើរជីវិតយ៉ាងមាន
សេចក្តីសុខ។នឹងក៏គឺរឿងសុខភាពដែលយើងត្រូវដឹងយ៉ាងពិសេស។

ប្រភពៈ ទស្សនាវដ្តីប្រជាប្រិយ

BBC News បាន​ប្រកាស​កាល​ពីដើម​ខែ​មិថុនា ឆ្នាំ​២០០៥ ថា​ អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា​ ការ​ឈាន​ដល់​កម្រិត​កំពូល​នៅ​ក្នុង​ការ​រួមភេទ​របស់​ស្រ្តី​មាន​ទំនាក់​ទំនង ​ទៅ​នឹង​ហ្សែន​។​ របក​គំហើញ​បែប​នេះ​នឹង​ជួយ​ដល់​ការ​រក​មធ្យោបាយ​ ដើម្បី​ជួយដល់​ស្រ្តី​គ្រប់​ៗ​គ្នា​ឲ្យ​ស្គាល់​ថា​ អ្វី​ទៅ​ជា​សេចក្តី​សុខ​ដ៏​អស្ចារ្យ​នៃ​ជីវិត​លើ​គ្រែ។

អ្នក ​វិទ្យាសាស្រ្ត​អង់គ្លេស​នៅ​ឯ​មនី្ទរពេទ្យ​ St-Thomas’s Hospital ក្នុង​ទីក្រុងឡុងដ៏​ បាន​ធ្វើការ​សិក្សា​ស្រាវជ្រាវ​ទៅ​លើ​កូន​ភ្លោះចំនួន៤០៣៧ នាក់​។​ ដោយ​ធ្វើការ​ស្រាវជ្រាវ​ទៅ​លើ​កូន​ភ្លោះ​ ​បែប​នេះ​ អ្នក​សិក្សាស្រាវជ្រាវ​បាន​រក​ឃើញ​ថា​ ការ​ឈាន​ដល់​ចំណុច​កំពូល​របស់​ស្រ្តី​មិន​មាន​ទាក់ទង​ទៅ​នឹង​សង្គម​ និង​ចិត្តសាស្រ្ត​ ​សុទ្ធសាធ ​ ដូច​ដែល​អ្នក​ខ្លះ​យល់​ឃើញ​នោះ​ឡើយ។​ ក្នុង​ចំណោម​កូន​ភ្លោះ​ទាំង​អស់​នោះ​ មាន​ពាក់កណ្តាល​ដែល​មាន​លក្ខណៈ​ភេទ​និង​រូបរាង​ដូចគ្នា​ ខណៈ​ដែល​ពាក់​កណ្តាល​ទៀត​មិន​មាន​លក្ខណៈ​ដូចគ្នា​។​ កូន​ភ្លោះ​ដែល​មាន​លក្ខណៈ​ដូចគ្នា​នោះ​ គឺ​មាន​ ADN ដូចគ្នា។​ ស្រ្តី​ទាំង​អស់​នោះ​ ត្រូវ​បាន​ស្នើឲ្យ​ឆ្លើយ​សំណួរ​អំពី​ជីវិត​ផ្លូវភេទ​របស់​ពួក​គេ​ផង​ដែរ។

ស្រ្តី ​មួយភាគបី​នៃ​ស្រ្តី​ទាំង​នោះ​បាន​និយាយ​ថា​ ពួក​គេ​មិន​ដែល​ ឬ​កម្រ​នឹង​ឈាន​ដល់​ចំណុច​កំពូល​ណាស់​ ខណៈ​ដែល​ស្រ្តី​ជាង​មួយ​ភាគ​ដប់​បាន​ឆ្លើយ​ថា​ ពួក​គេ​ជា​និច្ចជាកាល​ស្គាល់​សេចក្តី​សុខ​ដល់​កំពូល​នៅ​អំឡុង​ពេល​រួម​ភេទ។

ស្រ្តីភាគ ​ច្រើន​ជាង​នេះ​ទៀត​ អាច​សម្រេច​ដល់​ភាព​កំពូល​ខាង​ផ្លូវភេទ​នៅ​អំឡុង​ពេល​ស្ទាប​អង្អែល​ ដោយ​មាន​ ៣៤%​ សម្រេច​ភាព​កំពូល​នេះ​ជា​និច្ច។

ដោយ ​ធ្វើការ​ប្រៀបធៀប​ជាមួយ​បុរស​ ការ​សិក្សា​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា​ បុរស​មិន​អាច​ឈាន​ដល់​ចំណុច​កំពូល​បាន​តែ​ ២%​ ប៉ុណ្ណោះ​ នៅ​អំឡុង​ពេលរួមភេទ។

ជាទូទៅ ​ ភាព​ញឹកញាប់​នៃ​កា​ឈាន​ដល់​ចំណុច​កំពូល​មាន​ចំនួន​ខ្ពស់​នៅ​ក្នុង​ចំណោម​ ស្រ្តី​កូនភ្លោះ​ដូចគ្នា​ ច្រើន​ជាង​ស្រ្តី​កូនភ្លោះ​មិន​ដូចគ្នា។ ប្រការ​នេះ​ឲ្យ​អ្នក​ស្រាវជ្រាវ​មាន​យោបល់​ថា​ វា​ច្បាស់​ជា​មាន​ការ​ទាក់ទង​ទៅ​នឹង​ហ្សែន។

ឡូរ៉ា បឺរម៉ែន អ្នក​ឯកទេស​ខាង​ការ​ឈាន​ដល់​កំពូល​របស់​ស្រ្តី​បាន​និយាយ​ថា​ វាសម​ហេតុផល​ហើយ​ដែល​ថា​ សមត្ថភាព​ឈាន​ដល់​ចំណុច​កំពូល​នេះ​មាន​ទាក់ទង​ដល់​ហ្សែន​នោះ​។​ គាត់​បាន​និយាយ​បនែ្ថម​ថា​ ស្រ្តី​ជា​ច្រើន​ដែល​គាត់​បាន​ព្យាបាល​បាន​ប្រាប់​គាត់​ថា​ បងប្អូន​ ឬ​ម្តាយ​របស់​ពួក​គេ​ក៏​មាន​បញ្ហា​ដូចគ្នា​ដែរ។

លទ្ធផល ​នៃការ​ស្រាវជ្រាវ​នេះ​ អាច​ដំណឹង​ល្អ​ផង​ និង​អាក្រក់​ផង​។ វេជ្ជបណ្ឌិត​ វីហី្គនៀ​ សាដុក​ នៅ​កម្មវិធី​ផ្លូវភេទ​មនុស្ស​នៅ​មជ្ឈមណ្ឌល​វេជ្ជសាស្រ្ត​សាកលវិទ្យាល័យ​ ញូយ៉ក​បាន​និយាយ​ថា​ រឿង​ដែល​ឲ្យ​គ្រៀមគ្រំ​នោះ​ថា​ “​ឱ ព្រះអើយ​​!​​ ខ្ញុំ​មិន​អាច​ធ្វើអ្វី​បាន​ទេ​ ។​ ផ្ទុយ​ទៅវិញ​នោះ​ វា​អាច​កម្ចាត់​ចោល​នូវ​សម្ពាធ​ផ្លូវចិត្ត​ ឬ​ក៏​កំហុស​ផ្ទាល់ខ្លួន”៕

ការមើលថែទាំទារក


ទារក​ គឺ​ជា​​វ័យ​មួយ​ដែល​មិនអាច​ពឹងពាក់​លើ​ខ្លួ​ឯង​បាន​ គេ​ត្រូវ​ការ​ថ្នាក់​ថ្មម​ថែ​ទាំ​ពី​មាតា​បិតា​យ៉ាង​ច្រើន​បំផុត​។​ ភាព​កក់​ក្តៅ​ដែល​គេ​ទទួល​បាន​នៅ​ពេល​នោះ​ វា​បាន​កប់​ទុក​នៅ​ក្នុង​ចិត្ត​របស់​គេ​រយ​ៈ​ពេល​ដ៏​យូរ​ ហើយ​ក៏​ជា​ច្បាប់​ដែល​អាច​ធ្វើ​អោយ​ទារក​ក្លាយ​​ទៅ​ជា​ក្មេងល្អ ​ឬ​អាក្រក់បាន​ដោយ​ងាយ​ដែរ។

ទារកមានការ​វិវត្តន៍​បួនយ៉ាង

-លូតលាស់ខាងកម្ពស់ៈ ទម្ងន់​ខ្លួន​កើន​ឡើង​ អវៈយវៈ​មាន​ការ​ធំធាត់​ឡើង​ ហើយ​ការ​ប្រើ​សាច់​ដុំ​ដៃ​ជើង​ និង​បំណែក​រាង​កាយ​ផេ្សងៗ​ក៏​ពូកែ​ខ្លាំង​ឡើង។

-វិវត្តន៍ខាងភាសា​ ឬ​សមេ្លងៈ គឺ ​ចាប់​ពី​ការ​ញញឹម​និង​ស្រែក​យំ​ទៅ​ជា​ការ​បន្លឺ​សមេ្លង​អអឺ ហាត់​និយាយ​ពាក្យ​ខ្លី​ៗ​ ដោយ​ការ​ត្រាប់​តាម​ម្តាយ​រហូត​ដល់​គេ​និយាយ​ថា​ពាក្យ​បាន​ច្រើន​មាត់​។

-ការវិវត្តន៍ខាង​អារម្មណ៍ៈ ពី ​ញញឹក​ទៅ​ជា​មនុស្ស​ពូកែ​សងេ្កត​ ពូកែ​និយាយ​ជាមួយ​មនុស្ស​។​ អារម្មណ៍​ជា​ចំណុច​សំខាន់​ណាស់​ដែល​មាតាបិតា​គួរ​តែ​ហឹ្វកហាត់​ឲ្យ​គេ​ក្លាយ ​ទៅ​ជា​មនុស្ស​ដែល​មាន​អារម្មណ៍​ល្អ​មិន​ចេះ​គំរាម​កំហែង​ឲ្យ​តក់​ស្លុត​ជា​ ដើម។​ ក្មេង​នឹង​ហាត់​ចាប់​នេះ​ចាប់​នោះ​ ពិនិត្យ​មើល​ ព្រម​ទាំ​ព្យាយាម​ចាំ​មុខ​មនុស្ស​ដែល​ប្លែក​មុខ។​

-វិវត្តន៍ខាង​សង្គមៈ គេហាត់​ឲ្យ​ចូល​ចុះ​ក្នុង​សង្គម​មនុស្ស​បែ្លក​មុខ​ ហាត់​ចាត់​នេះ​ចាប់​នោះ​ញាត់​ចូល​ទៅ​ក្នុង​មាត់​។​ អ្នក​គួរ​ឲ្យ​រង្វាន់​នៅ​ពេល​ដែល​គេ​ធ្វើ​បាន​ល្អ​ត្រឹមត្រូវ។​ គួរ​ហាម​បា្រម​នៅ​ពេល​ដែល​គេ​មាន​ចរិត​រឹងរូស​ចចេស។​ ទារក​ដែល​មាន​ភាព​កក់ក្តៅ​ គេ​មាន​អារម្មណ៍​ជាង​គេ​ដែល​កំពា្រ​ដែល​តែលតោល។​ កេ្មង​ដែល​គ្មាន​ការ​យក​ចិត្តទុកដាក់​ពី​មាតាបិតា​ គេ​មាន​ឬកពារ​ស្រពាប់​ស្រពោន​ និង​មិន​ចេះ​លេង​សើច​ព្រម​ទាំង​ខ្លាច​មនុស្ស​ទៀតផង។​

ការ​ជួយ​ផ្តួច​ផ្តើម​នៃ​ការ​វិវត្តន៍​របស់ ​ទារក​ ត្រូវ​ផ្តល់​អាហារ​ដែល​ជា​ប្រយោជន៍​ ហឹ្វកហាត់​ឲ្យ​គេ​មាន​ទេពកោសល្យ​ក្នុងការ​ប្រើ​ដៃ​ជើង​និង​ហាត់​បា្រណ​ជា​ ដើម៕​




No comments:

Post a Comment